កាលបរិច្ឆេទ: ០៨ សីហា ២០២៥ / សុខភាព / Author : admin
ក្នុងឱកាសខួបលើកទីពីរនៃក្រុមប្រឹក្សាជាតិការពារមាតុភូមិ មណ្ឌលសុខភាពនៃកងអនុសេនាធំទី៦នៅទីក្រុង Niamey បានរៀបចំយុទ្ធនាការធ្វើតេស្តឈាម និងបរិច្ចាគឈាមទ្រង់ទ្រាយធំកាលពីថ្ងៃទី២៥ និង២៦ កក្កដាកន្លងទៅ។ គំនិតផ្តួចផ្តើមនេះដែលស្ថិតនៅក្រោមការដឹកនាំរបស់កងកម្លាំងប្រដាប់អាវុធនីហ្សេធ្វើឡើងក្នុងគោលបំណងធំពីរគឺដើម្បីបង្ហាញពីសាមគ្គីភាព និងដើម្បីសុខភាព។
នៅពីក្រោមបដាដែលមានរាយឈ្មោះប្រភេទជំងឺដូចជា សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម រលាគថ្លើមប្រភេទបេ អេដស៍ មហារីកស្បូន និងការយល់ដឹងអំពីជំងឺមហារីកសុដន់ ក្រុមគ្រូពេទ្យទាហានទទួលអ្នកមកធ្វើតេស្តឈាម និងអ្នកបរិច្ចាគយ៉ាងច្រើនកុះករ ទាំងទាហាន ទាំងស៊ីវិល។ យុទ្ធនាការនេះអាចឱ្យគេបានដឹងមុនពីហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន និងអាចណែនាំប្រជាពលរដ្ឋឱ្យធ្វើការតាមដានសុខភាព និងលេបថ្នាំឱ្យបានទៀងទាត់។
ក្នុងឱកាសនោះដែរ ក្រុមការងាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសនីហ្សេបានចូលរួមចំណែកជួយដល់យុទ្ធនាការនេះផងដែរ តាមរយៈការចែកអាហារសម្រន់ទៅដល់អ្នកដែលមកបរិច្ចាគឈាម លើកទឹកចិត្តដល់ពួកគាត់ និងសម្តែងការអរគុណចំពោះទង្វើដ៏ថ្លៃថ្លានេះ៕